វាមានសុវត្ថិភាពទេក្នុងការដេកផ្ងាក្នុងអំឡុងពេលមានផ្ទៃពោះ?


ប្រសិនបើអ្នកបានជាធម្មតាដេកផ្ងា, វាមានសុវត្ថិភាពក្នុងការបន្តធ្វើដូច្នេះបានក្នុងរយៈត្រីមាសដំបូង។ ប៉ុន្តែខណៈដែលស្បូនរបស់អ្នកទទួលទម្ងន់ធ្ងន់នៅជុំវិញពាក់កណ្តាលនៃការមានផ្ទៃពោះ, វាជាការល្អបំផុតក្នុងការជ្រើសរើសយករបៀបដេកមួយផ្សេងទៀត។
នៅពេលដែលអ្នកដេកផ្ងា, ទម្ងន់នៃស្បូនរបស់អ្នកសង្កត់លើសរសៃឈាមដ៏សំខាន់ដែលត្រឡប់ពីរាងកាយខាងក្រោមទៅកាន់បេះដូងរបស់អ្នក។ ការដេកផ្ងារយៈពេលយូរអាចធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ។ វាក៏អាចនឹងរំខានដល់លំហូរឈាមនិងសារធាតុចិញ្ចឹមទៅឱ្យសុកនិងទារករបស់អ្នក។ ជាពិសេសមានបញ្ហាប្រសិនបើអ្នកមានស្ថានភាពដូចជាសម្ពាធឈាមខ្ពស់ឬជំងឺទឹកនោមផ្អែមដែលប៉ះពាល់ដល់ការទទួលយករអុកស៊ីសែនហើយនិងសារធាតុចិញ្ចឹម ដែលទារកត្រូវការស្រូបយក។
សូមព្យាយាមវឹកហាត់ដោយដេកផ្អៀងឬអង្គុយទំរេត។ ប្រសិនបើលោកអ្នកដេកផ្អៀង, គួរដាក់ខ្នើយមួយនៅពីក្រោយខ្នងរបស់អ្នកឬនៅខាងមុខនៃទ្រូងរបស់អ្នក ដូច្នេះអ្នកអាចផ្អែកខាងមុខឬខាងក្រោយបាន។ ដាក់ខ្នើយគងនៅចន្លោះជើងទាំងពីររបស់អ្នកក៏អាចជួយធ្វើឱ្យអ្នកដេកដោយមានផាសុកភាពផងដែរ។
មិនត្រូវភ្ញាក់ផ្អើលនោះទេប្រសិនបើអ្នកដេកផ្អៀងហើយភ្ញាក់ឡើងឃើញខ្លួនឯងកំពុងដេកផ្ងា។ វានឹងកើតឡើងគ្រប់ពេលវេលានិងមិនគួរមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរណាមួយទៅលើសុខភាពរបស់ទារកទេ។ គ្រាន់តែត្រលប់ខ្លួនរបស់អ្នកដោយដេកផ្អៀងវិញហើយដេកទៅជាការស្រេច។

Related Post

0 Komentar