ទារិការម្នាក់ម្តាយនាំមកពេទ្យ ដោយសារក្តៅខ្លួនខ្លាំង មិនព្រមបៅ សន្លឹមខ្លាំង។ គ្រូពេទ្យរកឃេីញថា នៅដោះខាងឆ្វេងប៉ោងខ្លាំងមានខ្ទុះនៅខាងក្នុង។ ម្តាយទារិការបានប្រាប់ថា ជីដូនអោយច្របាច់ថ្នមៗជាមួយទឹកក្តៅ ដេីម្បីយកគ្រាប់ដោះចេញ និងកុំអោយដោះធំ ឬយារពេលពេញវ័យ។ គាត់បានបារម្ភពីអនាគត និងសំរស់កូន តែយេីងមិនបានគិតថាវាជារឿងត្រឹមត្រូវឬអត់មុនអនុវត្ត។
ជាទស្សនៈយល់ច្រលំមួយដែលពីបុរាណយេីងបានធ្វេី ហេីយបន្តអោយកូនចៅជំនាន់ក្រោយទៀតដោយមិនអាចប្រកែកបានទោះបណ្តាលអោយមានផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ។
វាគ្មានគ្រាប់ដោះនៅទីនេះទេដែលត្រូវច្របាច់ចេញ ហេីយក៏មិនអាចអោយវាតូចជាងនេះនោះទេ បេីពូជយេីងកំណត់មកបែបនេះ។ ក៏ប៉ុន្តែវាបានធ្វេីអោយទីនេះមានការឈឺចាប់ ហេីយមេរោគអាចឆ្លងតាមដៃអ្នកច្របាច់នោះបង្កេីតបានជាបូស (អាប់សែស) ធ្វេីអោយទារកក្តៅខ្លួន និងឆ្លងមេរោគទៅក្នុងឈាមអាចបណ្តាលអោយស្លាប់ក៏មានបេីទទួលការព្យាបាលមិនទាន់។
ទារិការខាងលេីត្រូវធ្វេីការវះកាត់យកខ្ទុះចេញ ទេីបបានធូរស្បេីយ និងទទួលការព្យាបាលចាក់សេរ៉ូមរយះពេល 1សប្តាហ៍។ អ្នកប្រហែលពុំបានដឹងថាវាមានរឿងបែបនេះជាច្រេីននៅមន្ទីរពេទ្យនោះទេ ព្រោះចាស់ៗ គាត់មិនបានមកពេទ្យហេីយឃេីញវានោះទេ ទេីបគាត់ឆ្លេីយប្រាប់អ្នកថាវាមិនដែលអីនោះទេ។ ជំនឿខ្លះត្រឹមត្រូវតាមសម័យកាល ហេីយខ្លះទៀតអនុវត្តគួរពិចារណាអំពីផលចំណេញ និងផលលំបាកដែលអាចកេីតមាន៕
បំណងល្អមួយពីបន្ទប់ពិគ្រោះជំងឺកុមារវត្តអង្គតាមុិញ
វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
012 484856
0 Komentar