តើការបំបៅដោះមានផលប្រយោជន៍ដូចម្តេចដល់ម្តាយនិងទារក?

 ទឹកដោះមា្តយគឺល្អបំផុតសម្រាប់ទារក ហើយអត្ថប្រយោជន៍នៃការបំបៅដោះកូនជួយផ្តល់អាហារូបត្ថម្ភគោលសំខាន់ៗ។ បន្ថែមពីនេះ វាផ្ទុកទៅដោយវីតាមីននិងសារធាតុចិញ្ចឹមទាំងអស់ដែលកូនរបស់អ្នកត្រូវការក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិត របស់គេ, ទឹកដោះពោរពេញទៅដោយសារធាតុប្រឆាំងជំងឺដែលការពារកូនរបស់អ្នកពីជំងឺ។
នោះជាមូលហេតុមួយដែល American Academy of Pediatrics បានណែនាំឲ្យបំបៅដោះតែមួយមុខគត់សម្រាប់រយៈពេលប្រាំមួយខែដំបូង (បើទោះបីជាធ្វើការបំបៅដោះកូនបានប៉ុណ្ណាក៏ដោយគឺសុទ្ធតែមានប្រយោជន៍) ។ ការសិក្សាវិទ្យាសាស្រ្តបានបង្ហាញថាការបំបៅដោះកូនគឺល្អសម្រាប់សុខភាពម្តាយផងដែរ។
នេះជាផលប្រយោជន៍ដ៏សំខាន់ៗបំផុតមួយចំនួននៃការបំបៅដោះកូនដែលផ្តល់ឲ្យអ្នកនិងកូនរបស់អ្នក៖
  • ការបំបៅដោះកូន ការពារកូនរបស់អ្នកពីបញ្ជីឈ្មោះនៃជំងឺជាច្រើន
  • ការបំបៅដោះកូន អាចការពារកូនរបស់អ្នកពីអាឡែរហ្សីនៃការអភិវឌ្ឍ
  • ការបំបៅដោះកូន អាចជំរុញភាពឆ្លាតវៃរបស់កូនអ្នក
  • ការបំបៅដោះកូន អាចការពារកូនរបស់អ្នកពីការធាត់ឬលើសគីឡូ
  • ការបំបៅដោះកូន អាចកាត់បន្ថយហានិភ័យនៃកូនរបស់អ្នកពី SIDS
  • ការបំបៅដោះកូន អាចកាត់បន្ថយកម្រិតស្ត្រេសនិងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តរបស់អ្នកក្រោយឆ្លងទន្លេរួច
  • ការបំបៅដោះកូន អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកប្រភេទមួយចំនួន
Previous
Next Post »
0 Komentar