សម្រាប់លោកអ្នកដែលទើបធ្វើជាឪពុកម្តាយលើកដំបូង ប្រហែលជាមានការពិបាកណាស់ក្នុងការសម្រេចបញ្ចូលអាហារបន្ថែមក្រៅដល់កូនតូចៗ។
មិនដឹងថាពេលណាដែលកូនតូចៗត្រៀមខ្លួននឹងអាហារបន្ថែមនោះឬអត់ទេ។
យោងតាមអង្គការសុខភាពពិភពលោក និងការណែនាំកម្មវិធីថ្នាក់ជាតិរបស់ក្រសួងសុខាភិបាលនៅស្រុកយើង គឺទារកដែលមានអាយុចាប់ពី ៦ខែ គឺអាចបញ្ចុកអាហារបន្ថែមក្រៅដល់ពួកគេទទួលទានបានហើយ។ ការធ្វើបែបនេះគឺដើម្បីឲ្យច្បាស់ថា ទារកអាចទទួលបានអាហារដែលមានជីវជាតិគ្រប់គ្រាន់សម្រាប់ពួកគេលូតលាស់បន្ថែមពីលើទឹកដោះម្តាយ ឬទឹកដោះគោ។
ទោះបីជាយ៉ាងនេះក្តី អ្នកប្រហែលជាយល់ថា កូនតូចរបស់អ្នកមានការត្រៀមខ្លួនរួចជាស្រេចហើយនូវការញ៉ាំអាហារបន្ថែមក្រៅ ទោះបីជាគេអាយុទើបតែ៥ខែកន្លះក៏ដោយ ខណៈពេលដែលក្មេងដទៃអាចពន្យារហូតដល់ ៧ខែឯណោះ។ បើសិនជាទារកកើតលឿន គេប្រហែលជាត្រូវការពេលវេលាយូរបន្តិចដើម្បីលូតលាស់ជំនាញបន្ថែមដែលគេត្រូវការ។ ម្យ៉ាងវិញទៀត បើសិនជាទារកកើតមកគ្រប់ខែ គេអាចនឹងចាប់ផ្តើមញ៉ាំអាហារបន្ថែមក្រៅនៅអាយុ៦ខែ ឬលឿនជាងនេះបាន។ សរុបមក ទារកគ្រប់រូប គឺមានលក្ខណៈខុសៗគ្នាទាំងអស់ ដូច្នេះពេលវេលាញ៉ាំអាហារបន្ថែមក្រៅក៏ខុសៗគ្នាដែរ។ អាយុគឺជាចំណុចសម្គាល់ដ៏មានប្រយោជន៍បំផុត ប៉ុន្តែភាពរីកចម្រើននៃការត្រៀមខ្លួនរួចជាស្រេចរបស់គេគឺជារឿងកាន់តែសំខាន់ទៅទៀត។
ធ្វើដូចម្តេចទើបដឹងថាកូនខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ការញ៉ាំអាហារបន្ថែមក្រៅ?
មុននឹងឆ្លើយសំណួរនេះ យកល្អអ្នកគួរតែសួរខ្លួនឯងសិនថា តើកូនតូចរបស់អ្នកមានការលូតលាស់ល្អដូចខាងក្រោមនេះហើយឬនៅ៖

- តើកូនចេះអង្គុយជាប់ដោយខ្លួនឯង
និងរឹងកហើយឬនៅ?
- តើក្នុងមាត់កូនគ្មានច្រាំងក្នុងអណ្តាតដែរទេ?
- តើកូនចេះកាន់របស់អ្វីមួយជាប់ក្នុងដៃគេដែលមានការគ្រប់គ្រងកាន់តែល្អដែរទេ
ដូចជាតុក្កតាក្មេងលេងជាដើម?
- តើកូនចូលចិត្តយករបស់លេង
និងរបស់អីផ្សេងៗដាក់ចូលមាត់គេខណៈពេលកំពុងតែលេងដែរទេ?
- តើទារកកំពុងតែបង្ហាញចំណាប់អារម្មណ៍ចំពោះអាហារលើតុបាយដែរទេ
ឬព្យាយាមចាប់អាហារដែលអ្នកកំពុងតែញ៉ាំដែរទេ?
បើសិនជាចម្លើយសុទ្ធតែ
វិជ្ជមាន
ទាំងអស់
ហើយកូនអាយុជិត
៦ខែទៀតនោះ
វាទំនងជាអាចបញ្ជាក់បានថា
កូនតូចអ្នកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រើធ្មេញទំពារអាហារបន្ថែមហើយ។
យ៉ាងណាមិញ
បើសិនជាអ្នកមិនទាន់ច្បាស់អំពីរឿងនេះទេ
យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញរោគកុមារដើម្បីវាយតម្លៃ
និងបញ្ជាក់បន្ថែម៕
0 Komentar