ជាទូទៅអាហារសំរាប់ស្ត្រីបន្ទាប់ពីសំរាលរួច តាំងពីបុរាណមកគឺខជេីងជ្រូក វាជាសាច់ងាយរក តំលៃធូរថ្លៃ ស្រួលចំអិន និងអាចកំដៅទុកបានយូរ។ វាសំបូរទៅដោយប្រូតេអុីន ដែលជាចំណែកមួយក្នុងការបង្កេីតទឹកដោះសំរាប់ទ្រទ្រង់ការលូតលាស់របស់ទារក។ ម្ហូបនេះអាចដាក់ម្រិចអោយហិរ ដេីម្បីកំដៅពោះរបស់ម្តាយ។
ជាក់ស្តែង ការបង្កេីតទឹកដោះមិនមែនពឹងលេីអាហារនេះតែមួយមុខនោះទេ ហេីយក៏មិនត្រូវការម្រិចអោយហិរដែរ។ វាត្រូវការចំបងជាងគេគឺ ការជញ្ជក់របស់កូនដេីម្បីភ្ញោចដល់ខួរក្បាលអោយបញ្ជេញអ័រមូនផលិតទឹកដោះ។ លេីសពីនោះគឺស្រ្តីអាចបរិភោគអាហារបានគ្រប់មុខ អោយតែអាហារឆ្អិន និងមានអនាម័យ។ មិនថាបន្លែ ឬសាច់អ្វីនោះទេ។ ស្រ្តីគួរតែផឹកទឹកអោយបានច្រេីនដែលអាចធ្វេីទៅបាន យ៉ាងតិច 2,5L ក្នុងមួយថ្ងៃ ដេីម្បីបង្រ្គប់ជាតិទឹកអោយគ្រប់គ្រាន់។
តេីអ្នកដឹងទេ? ខជេីងជ្រូក អាចកំដៅបានទុកបានយូរ... ដោយសារ ការសំរាលកូន ត្រូវការអ្នកថែរទាំមេីល ចឹងមិនមានពេលគ្រប់គ្រាន់នោះទេ។ ក៏បន្តែ សាកស្រមៃមេីលថាម្ហូបកំដៅ វាអាចធ្វេីអោយខូចគុណភាព ទុកយូរមានដុះផ្សិត... តេីស្ត្រីអាចឈឺដែរឬទេ? ចុះទឹកដោះដែលបំបៅអាចអោយទារករាគដែរឬទេ? អាចបង្កជាច្រាំងអណ្តាតដែរឬទេ??
ដូច្នេះ ស្រ្តីមិនគួរតមទេ គួរបរិភោគបានធម្មតាដូចមនុស្សទូទៅ ក៏មិនត្រូវបរិភោគខជេីងជ្រូកតែមួយមុខដែរ។
វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
0 Komentar