បើយោងទៅតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជាស្តីពីការងារសម្រាប់ស្រ្តី បានចែងថា៖
- មាត្រា ១៨២ ៖
ក្នុងសហគ្រាសទាំងអស់ដែលមានរាប់ក្នុង មាត្រា១ នៃច្បាប់នេះ ស្រ្តីទាំងឡាយត្រូវមានសិទិ្ធឈប់សម្រាក កៅសិបថ្ងៃ ដើម្បីសំរាលកូន។
ក្រោយពីឈប់សំរាលកូនមកក្នុងរយៈពេលពីរខែដែលចូលធ្វើការ ត្រូវឲ្យស្រ្តីនោះធ្វើតែការណាស្រាលៗ។
ត្រូវហាមមិនឲ្យនិយោជក បញ្ឈប់ស្រ្តីសំរាលកូន នៅពេលឈប់ឆ្លងទន្លេ ឬនៅថ្ងៃណាមួយក្នុងពេលសំរាលកូននេះ ទោះដោយវិធីឲ្យដំណឹងមុនក៏ដោយ។
- មាត្រា ១៨៣៖
ក្នុងពេលដែលឈប់សំរាកដូចមានចែងក្នុងមាត្រាខាងលើនេះ ស្រ្តីមានសិទ្ធិត្រូវបានប្រាក់ឈ្នួលពាក់កណ្តាល គិតទាំងប្រាក់បន្ទាប់បន្សំផង ដោយនិយោជកបើកឲ្យ។
សម្រាប់បងប្អូនស្រ្តីដែលធ្វើការក្នុងក្រុមហ៊ុនឬគ្រឹះស្ថានមួយចំនួន តែងតែមានការពិបាកក្នុងការសម្រេចចិត្តថាតើគួរ ឈប់សម្រាក់មុនថ្ងៃសំរាលឬក៏ចាំរហូតទាល់តែដល់ថ្ងៃសំរាលតែម្តង។
សម្រាប់ស្ត្រីខ្លះគាត់ចាំរហូតទាល់តែដល់ថ្ងៃសំរាលតែម្តងទើបគាត់ឈប់ ពីព្រោះគាត់ចង់នៅសម្រាកឲ្យបានយូរជាមួយកូនបន្ទាប់ពីសំរាលរួច តែស្រ្តីខ្លះវិញគាត់ឈប់សម្រាកថ្ងៃសំរាល មួយឬពីរសប្តាហ៍មុនដើម្បីត្រៀមខ្លួនក្នុងថ្ងៃសំរាលកូន។ យ៉ាងណាក៏ដោយវាស្ថិតនៅក្នុងការសម្រេចចិត្តរបស់អ្នក។ ក្រលេកមើលច្បាប់ការងារសម្រាប់ស្រ្តី ស្តីពីប្រាក់ឈ្នួលវិញ ច្បាប់បានចែងថា ស្រ្តីដែលឈប់ដើម្បីសំរាលកូននឹងទទួលបានប្រាក់ឈ្នួលពាក់កណ្តាល សំនួរសួរថាចុះបើស្រ្តីនោះមកបំពេញការងារវិញមុនរយៈពេល៣ខែ រឺកៅសិបថ្ងៃវិញ តើក្រុមហ៊ុនគួរបើកប្រាក់ឲ្យស្រ្តីនោះយ៉ាងដូចម្តេច?
តាមការសើបសួរក្រុមហ៊ុនស្តង់ដារមួយចំនួនបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនពួកគាត់នឹងបើកប្រាក់ ១៥០% ដល់ស្រ្តីណាដែលបានមកបំពេញការងារមុនថ្ងៃកំណត់ក្នុងកំឡុងពេលឈប់សម្រាកសំរាលកូននេះ តែក៏មានក្រុមហ៊ុនខ្លះមិនបានបង់ប្រាក់បន្ថែមអ្វីដែល គឺបើកជូនតែចំនួនប្រាក់ឈ្នួលធម្មតាតែប៉ុណ្ណោះ។
ចុះចំណែកក្រុមហ៊ុនអ្នកវិញ?
0 Komentar