នេះជាភស្ដុតាងដែលបានកំណត់ថាវាប្រហែលជាមានសុវត្ថិភាពក្នុងការលាបថ្នាំសក់ក្នុងកំឡុងពេលមានផ្ទៃពោះ។ អង្គការ Organization of Teratology Information Service (OTIS) ជាស្ថាប័នផ្តល់នូវពត៌មានស្តីពីសក្តានុពលហានិភ័យបន្តពូជ បាននិយាយថាការសិក្សាទៅលើសត្វបានធ្វើឲ្យយើងទុកចិត្ដបានថា គ្មានរបាយការណ៍នៃការប្រើថ្នាំពណ៌សក់បណ្តាលឱ្យមានការផ្លាស់ប្តូរអ្វីមួយក្នុងការមានផ្ទៃពោះរបស់មនុស្សនោះទេ ស្របគ្នាដែរគឺមានស្ត្រីជាច្រើនបានផ្លាស់ប្តូរពណ៌សក់របស់ពួកគេក្នុងអំឡុងពេល មានផ្ទៃពោះ។ OTIS ក៏បានចង្អុលបង្ហាញថាសារធាតុគីមីតិចតួចណាស់ក្នុងថ្នាំពណ៌សក់ត្រូវបានស្រូបយកទៅក្នុងប្រព័ន្ធរាងកាយរបស់អ្នក។
តែយើងអាចនិយាយថា: ប្រសិនបើអ្នកនៅតែមានការព្រួយបារម្ភ សូមពិចារណារង់ចាំរហូតដល់ត្រីមាសទីពីរសិន មុននឹងផ្លាស់ប្តូរពណ៌សក់របស់អ្នក។ នៅពេលដែលទារករបស់អ្នកកំពុងលូតលាស់គឺងាយរងគ្រោះតិចជាង។ ដូចគ្នានេះផងដែរជំនួសឱ្យការលាបថ្នាំពណ៌សក់ពេញក្បាលទាំងអស់នៅលើសក់, អ្នកអាចពិចារណាធ្វើការហាយលាយ(highlighting)វិញ ព្រោះវាមានសារធាតុគីមីតិចតួចឬគ្មានតែម្តង ជាមួយស្បែកក្បាលរបស់អ្នក។
វាជាការសំខាន់ណាស់សម្រាប់ស្ត្រីដើម្បីឱ្យមានអារម្មណ៍ល្អអំពីខ្លួនពួកគេក្នុងអំឡុងពេលមានផ្ទៃពោះ។ ថាតើពណ៌សក់របស់អ្នកនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អឬធ្វើឱ្យអ្នកបារម្ភ សម្រាប់ប្រាំបួនខែគឺជាអ្វីដែលអ្នកគួរគិត។ ប្រសិនបើអ្នកជ្រើសដើម្បីលាបពណ៌សក់ដោយខ្លួនឯង សូមពាក់ស្រោមដៃនិងជ្រើសរើសកន្លែងដែលមានខ្យល់អាកាសចេញចូល ដើម្បីកាត់បន្ថយការប៉ះពាល់នៃសារធាតុគីមី ដែលបានប្រើនៅក្នុងដំណើរការលាបពណ៌នេះ។ ចូរកុំទុកថ្នាំសក់នៅលើក្បាល់យូរជាងការចាំបាច់ឲ្យសោះ ហើយត្រូវលាងជម្រះស្បែកក្បាលរបស់អ្នកឲ្យហ្មត់ចត់និងស្អាត។
ការសិក្សាស្រាវជ្រាវខាងលើសំដៅតែចំពោះផលិតផលស្តង់ដានិងនាំចូលដោយមានការត្រួតពិនិត្យច្បាស់លាស់តែប៉ុណ្ណោះ។ ប្រសិនបើទីផ្សាក្នុងស្រុករបស់អ្នកតែងតែនាំចូលផលិតផលគ្នានប្រភព ស្តង់ដារ និងការត្រួតពិនិត្យច្បាស់លាស់ទេ សូមរង់ចាំរហូតទាល់តែអ្នកឆ្លងទន្លេរួច និងរឹងដៃជើងសិន ដើម្បីជៀសវាងរាល់បញ្ហាដែលអាចកើតឡើងជាយថាហេតុ។
0 Komentar