មិនត្រូវដាក់បញ្ចូល សំលីត្បាត្រចៀកឬអ្វីផ្សេងទៀតចូលទៅក្នុងរន្ធត្រចៀករបស់កូនអ្នកនោះទេ! ប្រសិនបើអ្នកធ្វើដូច្នោះអ្នកអាចធ្វើឲ្យរបួស ឬក៏រហែកក្រដាសត្រចៀកកូនរបស់អ្នកយ៉ាងងាយស្រួល។ អាចម៍ត្រចៀក (cerumen) គឺជារបាំងការពារធម្មជាតិសម្រាប់រន្ធត្រចៀក ហើយជាធម្មតាវាគ្មានហេតុផលណាមួយដើម្បីឲ្យអ្នកព្យាយាមយកវាចេញពីត្រចៀករបស់កូនអ្នកនោះទេ។
ប្រសិនបើអ្នកព្រួយបារម្ភអំពីការកើនឡើងនៃអាចម៍ត្រចៀក, សូមសាកសួរវេជ្ជបណ្ឌិតដែលថែរក្សាកូនរបស់អ្នកអំពីវា។ ប្រសិនបើមានអាចម៍ត្រចៀកជាច្រើនដែលធ្វើឲ្យគ្រូពេទ្យមិនអាចមើលឃើញក្រដាសត្រចៀក (ដែលគ្រូពេទ្យនឹងត្រូវធ្វើនៅពេលដែលពិនិត្យមើលការឆ្លងមេរោគត្រចៀក), គ្រូពេទ្យនឹងយកវាចេញ។ បើមិនដូច្នោះទេវានឹងចេញមកក្រៅដោយខ្លួនឯង, តែបើយើងយកសំលីត្បាត្រចៀកមកដាក់ចូលក្នុងត្រចៀក គឺវាប្រៀបដូចជាយើងព្យាយាមរុញវាឲ្យចូលក្នុងកាន់តែជ្រៅ។
ផ្ទុយទៅវិញគ្រាន់តែសម្អាតផ្នែកខាងក្រៅនៃត្រចៀករបស់កូនអ្នកជាមួយនឹងសំលីត្បាត្រចៀក ជាមួយប្រេង ឬក៏ក្រណាត់ស្អាត ជាមួយទឹកក្តៅអ៊ុនៗជាការស្រេច។
0 Komentar