Altmann បាននិយាយថា "ការជុះបន្ទាប់ពីបៅរួចគឺតែងតែកើតឡើងចំពោះទារកដែលទើបនឹងកើត"។ វាគឺជាសញ្ញាល្អហើយវានឹងកើតឡើងនៅក្នុងរយះពេលពីរបីសប្ដាហ៍ដំបូង។ សញ្ញានេះមានន័យថាទារកបានស្រូបយកទឹកដោះយ៉ាងច្រើន។
ការបំបៅទារកដោយទឹកដោះគោ(Formula-fed babies)ជាធម្មតាវាធ្វើឲ្យមានចលនាពោះវៀនតិចជាង បើប្រៀបធៀបទៅនឹងការប៉បៅដោះទារកដោយទឹកដោះម្តាយ(breastfed babies)។ ប៉ុន្តែវាជារឿងធម្មតាដូចគ្នាសម្រាប់ទារកដែលតែងតែជុះជារៀងរាល់ពេលបន្ទាប់ពីបំបៅរួច។
ភាពញឹកញាប់នៃចលនាពោះវៀននេះអាចថយចុះចន្លោះពី 3 ទៅ 6 សប្តាហ៍។ ប៉ុន្តែ Altmann និយាយថាទារកខ្លះនៅតែបន្តជុះបន្ទាប់ពីបំបៅដោះរួច។ នាងបាននិយាយថា "ក្មេងខ្លះអាយុ 1 ឆ្នាំនៅតែជុះប្រាំដងក្នុងមួយថ្ងៃ»។
ជាទូទៅប្រសិនបើចលនាពោះវៀនរបស់ទារកបន្តរថេរធម្មតាហើយទារកធ្វើសកម្មភាពដូចធម្មតានោះការបន្ទោលាមកជាញឹកញាប់គឺមិនចោទជាកង្វល់នោះទេ។ ប៉ុន្តែប្រសិនបើមានការផ្លាស់ប្តូភ្លាមៗដោយយើងសង្កេតឃើញថាលាមករបស់ទារកមានភាពរាវខ្លំាងខុសឆ្ងាយពីអ្វីដែលទារកធ្លាប់ជុះធម្មតាកន្លងមក នោះគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកភ្លាម។ ទារកប្រហែលជាឆ្លងមេរោគដែលធ្វើឲ្យរាគ (ពេលខ្លះក៏មានបញ្ហាទល់លាមកដែរ) ។ គ្រូពេទ្យភាគច្រើននឹងណែនាំឲ្យអ្នកប្រើថ្នាំ Bioflor ក្នុងករណីដែលទារករាគខ្លាំង។ យ៉ាងណាក៏ដោយលោកអ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យសិនមុននឹងប្រើប្រាស់ថ្នាំអ្វីមួយ។
ទារកដែលមានចលនាពោះវៀន(ជុះ)ញឹកញាប់ភាគច្រើនងាយនឹងរោលគូទ។ ប៉ុន្តែបើគូទរបស់គេគ្មានរោលក្រហមនោះគឺគ្មានបញ្ហាអ្វីនោះទេ។ ក្នុងករណីមានកន្ទូលក្រហម, រមាស ឬរោល អ្នកគួរឈប់ប្រើកន្ទបមួយរយៈ ដើម្បីអនុញ្ញាតឱ្យគួទគេស្ងួតល្អ។ ប្រសិនបើគ្មានអ្វីដែលល្អប្រសើរឡើងអ្នកគួរជួបគ្រូពេទ្យរបស់អ្នក។
0 Komentar