ម្តាយឪពុកណាក៏ភ័យព្រួយដែរឮថាកូនក្តៅខ្លួនឈឺនោះ ជាពិសេសឪពុកភ័យស្លន់ស្លោតែម្តង បេីម្តាយនិយាយថាកូនឈឺឬក្តៅខ្លួនហេីយព្រោះគាត់មិនដឹងធ្វេីយ៉ាងណា។
ការដឹងថាកូនក្តៅខ្លួននោះជាទំលាប់ម្តាយយកដៃស្ទាបក្បាលកូនដោយប្រៀបធៀបជាមួយខ្លួនកូន ឬក្បាលខ្លួនឯង។ ហេីយអ្វីដែលទទួលបានគឺក្បាលក្តៅជាងរហូត មានន័យថាក្តៅស្ទីងរហូត។ គាត់យល់ថាកូនឈឺហេីយ។
នេះជាការយល់ច្រលំមួយព្រោះ កំដៅត្រូវវាស់ដោយប្រដាប់ស្ទង់កំដៅនៅឃ្លាក ឬក្បាល បេីវាលេីសពី 38°C នោះបានក្តៅខ្លួន ត្រូវបន្ថែម 0.5°C បេីវាស់នៅឃ្លាក។
ចឹងម៉េចបានកូនក្តៅក្បាល ហេីយសីតុណ្ហភាពក្នុងខ្លួនធម្មតា?? ជាទូទៅខ្លួនយេីងមានចលនកាមួយដោយស្វ័យប្រវត្តបង្កេីតនូវកំដៅចន្លោះ 37°C+/- 0,5។ ឯខ្លួនយេីងត្រូវបានគ្របដោយអាវនោះវាមិនសូវបាត់កំដៅ ចឹងខ្លួនយេីងមិនបង្កេីតកំដៅខ្លាំងនោះទេ។ តែក្បាលមិនមានអ្វីបិតបាំងនោះការបាត់កំដៅខ្លាំង ហេីយមិនមានអ្វីទប់កំដៅបាន នោះខ្លួនយេីងត្រូវបង្កេីតកំដៅធ្វេីយ៉ាងណាអោយនៅក្រោម 38°C ធ្វេីការយកដៃស្ទាបហាក់ដូចក្តៅជាង តែវាស់កំដៅក្នុងខ្លួនធម្មតា។ ដូច្នេះមិនត្រូវខ្វល់រឿងនេះនោះទេ ត្រូវវាស់សិនចាំភ័យបេីកំដៅកូនកេីនឡេីងលេីសពី 38°C។
ប្រភពអត្ថបទទាំងស្រុក៖
បន្ទប់ពិគ្រោះជំងឺកុមារវត្តអង្គតាមុិញ
វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
012 484856
វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
012 484856
0 Komentar