ហេតុអ្វីបានជា យកទារក និងកុមារមកអាំងថ្ងៃ?

ច្បាស់ណាស់ថ្មោងថ្មីតែងតែខ្វះបទពិសោធន៍​និងព្យាយាមសួរឪពុកម្តាយ និងចាស់ដែលធ្លាប់មានកូនចៅមុន។ តែក្នុងនោះក៏មានសំនួរជាច្រើនដែលពួកគាត់មិនអាចបកស្រាយឲ្យបានក្បោះក្បាយដែរ គឺព្យាយាមធ្វើតាមទម្លាប់ប៉ុណ្ណោះ។ ក្នុងការចិញ្ចឹងបីបាច់ទារក គេតែងសង្កេតឃើញ ទារកត្រូវបានគេឲ្យយកទៅអាំង ឬហាលក្រោមកំដៅថ្ងៃ។ សំនួរសួរថាតើដើម្បីអ្វី?
មុនចូលដល់រឿងនេះ យើងងាកមកនិយាយអំពី វីតាមីនដេសិន
វិតាមីនដេ (Vitamine D) មានតួនាទីធ្វេីអ្វី?
វិតាមីនដេក្រៅពីបានមកពីអាហារ ដូចជាទឹកដោះគោ សាច់ត្រី គ្រាប់រុក្ខជាតិ សណ្តែក ប៊ឺ... មួយភាគធំបានមកពីកោសិការខ្លាញ់ក្រោមស្បែកយេីងជាអ្នកផលិត តែទាល់តែប៉ះជាមួយនឹងកាំរស្មីពណ៌ស្វាយ (UV) ទេីបអាចបង្កេីតវាបាន។

វិតាមីន D មានតួនាទីសំខាន់សំរាប់ភ្ជាប់ជាមួយការស្រូបកាល់ស្យូមនៅពោះវៀន។ ករណីដែលគ្មាន វិតាមីនដេ កាល់ស្យូមអាចស្រូបបានតិចតួច តែវាស្រូបបានច្រេីនបេីមានវត្តមានវិតាមីនដេ។ យេីងដឹងហេីយថា កាល់ស្យូមសំខាន់ណាស់សំរាប់កុមារក្នុងការលូតលាស់ឆ្អឹង និងធ្វើអោយឆ្អឹងរឹងមាំ។
ដូច្នេះចូរអោយកុមារបរិភោគ អាហារអោយច្រេីនមុខ​ និងត្រូវកំដៅពន្លឺថ្ងៃជាពិសេសមុនម៉ោង 9ព្រឹក និងបន្ទាប់ពីម៉ោង 4ល្ងាច៕

ដកស្រង់ពី៖
វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
0 Komentar