តើការជួសកែងជេីងបន្ទាប់ពីកូនកេីតរួចដើម្បីអ្វី?


មួយរយៈក្រោយនេះនៅតាមបណ្តាលមន្ទីសម្ភពនីមួយៗមានបន្ថែមសេវាមួយទៀតបន្ទាប់ពីទារកកើតមកគឺ ការជួសកែងជើងទារក។ វាត្រូវបានគេធ្វើឡើងដើម្បីស្វែងរកជំងឺម្យ៉ាងហៅថា៖ "ជំងឺកង្វះអង់សុីម G6PD"
ជំងឺកង្វះអង់សុីម G6PD ជាជំងឺបន្តពូជពីឪពុកម្តាយ ដែលសំបូរនៅអាសុីអាគ្មេយ៍យេីង មិនមែនតែនៅកម្ពុជានោះទេ។ ការដឹងមុនអំពីជំងឺនេះដេីម្បីការពារនោះជាវិធីល្អបំផុត។ ទោះបីវាមិនមែនជាជំងឺធ្ងន់ធ្ងរ តែឪពុកម្តាយគួរស្វែងយល់និងការពារកូនៗពីផលវិបាកដែលអាចកេីតមានឡេីងដោយសារជំងឺនេះ។
អង់សុីម G6PD នេះមាននៅលេីគ្រាប់ឈាមក្រហម ដែលការពារមិនអោយគ្រាប់ឈាមងាយបែក ដោយប្រការផ្សេងៗ​ ដូចជាការប៉ះទង្គិច ឬសារជាតិអ្វីមួយ។ វាធ្វេីអោយគ្រាប់ឈាមទន់អាចបត់បែនបានស្រួល។ តែបេីខ្វះវា​ និងងាយបែកគ្រាប់ឈាមទៅជាស្លេកស្លាំង អស់កំលំាង​ ល្ហិតល្ហៃ​ ហត់ នោមខ្មៅ ជាដេីម។
គេអាចធ្វេីការតាមដានដោយជួសកែងជេីងបន្ទាប់ពីកូនកេីតរួច។ គេសង្កេតឃេីញមាននៅកន្លែងសម្ភពមួយចំនួនក្នុងប្រទេសយេីង។ ចំពោះកុមារខ្លះមិនបានស្វែងរកវាក៏មិនមានរកសញ្ញាបង្ហាញដែរ។ ឯកុមារខ្លះទៀតចេញជារោគសញ្ញាលឿងយូរថ្ងៃបន្ទាប់ពីកេីត (លេីសពី 10ថ្ងៃ) ពេលខ្លះទៀតស្លេកស្លាំងរហូតដល់ថ្នាក់បញ្ចូលឈាម។ ចំពោះមនុស្សធំដែលមានជំងឺនេះ ពេលដែលមិនតមនូវអាហារមួយចំនួន ជាពិសេសសណ្តែកសៀង និងការប្រេីប្រាស់ថ្នាំមួយចំនួន នឹងអាចអោយបែកគ្រាប់ឈាម ស្លេកស្លាំង ល្ហិតល្ហៃ​ ធ្ងន់ធ្ងរអាចដល់បញ្ចូលឈាម។


ការព្យាបាលមិនអាចអោយជាដាច់នោះទេ ព្រោះវាជាជំងឺតំណពូជ។ វិធីល្អបំផុតគឺជៀសវាងសណ្តែកសៀង បបរសណ្តែក... ថ្នាំមួយចំនួនផងដែរ។ ដូច្នេះរាល់ពេលប្រេីប្រាស់ថ្នាំសូមជួបគ្រូពេទ្យកុមារ​ និងបង្ហាញពីជំងឺទៅដល់គាត់។

ដកស្រង់ពី៖
បន្ទប់ពិគ្រេាះជំងឺកុមារ វត្តអង្គតាមិុញ
វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
012 484856
0 Komentar