ស្រ្តីសំរាលកូនរួចច្រេីនតែឈឺក្បាល កេីតជំងឺទាស់មែនទេ?


ស្ត្រីបន្ទាប់ពីសំរាល់រួច មានបញ្ហាកេីតឡេីងណាមួយដូចជា​ឈឺក្បាល រាគ​ ហូរឈាម ក្តៅខ្លួន... ចាស់ៗថាគាត់កេីតជំងឺទាស់។
តាមវេជ្ជសាស្ត្រមិនមានជំងឺទាស់ទេ​ មានតែនៅស្រុកខ្មែរយេីងមួយប៉ុណ្ណោះ។ គេនិយាយថាស្ត្រីបន្ទាប់ពីសំរាលរួចសុខភាពខ្សោយ មានសិទ្ឋអាចឈឺដូចគ្នា ហេីយក៏ត្រូវការការព្យាបាលដែរ។
ឯការឈឺក្បាល មានមូលហេតុចំបងបី:
1. ស្រ្តីបាត់បង់ឈាមច្រេីនពេលសំរាល ចឹងគាត់ខ្សោយ អ៊ុកសុីសែនចិញ្ចឹមខួរក្បាលធ្វេីអោយគាត់អាចឈឺក្បាល។ ជាពិសេសនោះគាត់នៅក្នុងបន្ទប់ហប់គ្មានខ្យល់ដកបានគ្រប់។
2. គាត់ត្រូវងេីបបំបៅកូនញឹកញាប់ជាពិសេសនៅពេលយប់ កូនបៅ ស្ទេីររាល់ 2ម៉ោងម្តង។ ស្ត្រីមិនអាចដេកស្កប់បានស្រួល ជាមូលហេតុអោយគាត់មានការឈឺក្បាល។
3. គាត់អាចមានជំងឺណាមួយក្នុងខ្លួនគាត់ដែលត្រូវធ្វេីការព្យាបាល តែមិនបានព្យាបាល ដូចជា រលាកច្រមុះ ផ្តាសាយ...
មានមូលហេតុជាច្រេីនទៀតដែលយេីងមិនបាននឹកដល់ ដូចជាដាក់ភ្លេីងអាំងស្រ្តីសសៃខ្ចី​ ដែលបង្កេីតជាផ្សែង ថប់ពិបាកដកដង្ហេីមទាំងម្តាយនិងកូន...។ល។
ដូច្នេះស្រ្តីមិនគួរប្រេីថ្នាំខ្មែរដេីម្បីព្យាបាលនោះទេ ហេីយស្ត្រីមានសិទ្ឋប្រេីថ្នាំពេទ្យដូចអ្នកជំងឺដ៏ទៃទៀតដែរ។
វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
0 Komentar