ផលប៉ះពាល់នៃស្រាថ្នាំ និងថ្នាំបុរាណសសៃខ្ចីចំពោះទារក

លោកវេជ្ជបណ្ឌិត ប៉ែន កក្កដាធ្វេីការនៅមន្ទីរពេទ្យកុមារជាតិឯកទេសរោគកុមារ និងទារកបានបង្ហោះខ្លឹមសារនៃការប៉ះពាល់នៃស្រាថ្នាំ និងថ្នាំបុរាណសសៃខ្ចីចំពោះទារកនៅលើទំព័រហ្វេសបុករបស់លោក។ វាគឺជាសារដ៏មានសារះសំខាន់ណាស់សម្រាប់ឪពុកម្តាយគ្រប់រូបគួរយល់ដឹងនិងជៀសវាង។ នៅពេលដែលទារកកើតមកមានសុខភាពល្អ អាវៈយវៈគ្រប់គ្រាន់ ស្រស់ស្អាតនោះជាសំណាងរបស់ឪពុកម្តាយនិងទារក តែកុំដោយសារតែទម្លាប់បុរាណបណ្តាលធ្វើគ្នាបាត់បង់អ្វីៗទៅវិញនោះ វាគឺជាវិបដិសារីដ៏ធំរបស់កូន និងឪពុកម្តាយ។
ខាងក្រោមនេះជាសំណៅដើមរបស់លោកវេជ្ជបណ្ឌិត ប៉ែន កក្តដា៖

ទារកហេីមពោះដោយសារបៅដោះម្តាយដែលផឹកស្រាថ្នាំ និងថ្នាំបុរាណសសៃខ្ចី!!!
ទារកអាយុ 8ថ្ងៃ មកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យដោយមូលហេតុហេីមពោះ មានសសៃឈាមរវាម។ ទារកនេះបៅធម្មតា តែក្អេរញឹកញាប់បន្ទាប់ពីបៅ មិនមានក្តៅខ្លួននោះទេ។ ទារកខានជុះពីរថ្ងៃមកហេីយ ពោះក៏ចេះតែធំៗទៅ។ តាមការសាកសួរ ម្តាយបានផឹកស្រាថ្នាំ 2កែវក្នុងមួយថ្ងៃ​ និងថ្នាំបុរាណដាំផឹកជាថ្នាំសសៃខ្ចីតាំងពីកេីតមកម្លេះ។ តាមរយ:ការថតពោះបង្ហាញថាទារក មានរីកថ្លេីម ចាល់ខ្យល់ និងពោះវៀនរីកធំ មិនមានជំងឺ ឬដុំណាមួយក្នុងពោះពីកំណេីតទេ។ ឈាមបង្ហាញថាមុខងារថ្លេីមប៉ះពាល់ធ្ងន់ធ្ងរ។
ការសន្និដ្ឋាន: ទារក រលាកពោះវៀនធ្ងន់ធ្ងរ [enterocolitis]
វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
បញ្ជាក់: លោកអ្នកអាចចែករំលែកពត៌មានដោយសេរី តែហាមយកឯកសារថតចំលង ប្រាស់ចាកពីសំណេរដេីម។​ លោកអ្នកអាចបញ្ជេញមតិយោបល់ ដោយមិនប៉ះពាល់ដល់អ្នកដ៏ទៃ និងក្នុងក្រមសីលធម៌ ដេីម្បីជាមិតិស្ថាបនា អោយសុខភាពកុមារ និងម្តាយប្រសេីរឡេីងក្នុងប្រទេសកម្ពុជាយេីង។

បន្ថែមពីនេះមានអ្នកគ្រាំទ្រលោកវេជ្ជបណ្ឌិតជាច្រើនបានចូលមកបញ្ចេញមតិ ក្នុងនោះមានអ្នកគាំទ្រម្នាក់បាននិយាយថា៖
 ស្រាថ្នាំវាជំនួយដល់ម្ដាយ​ ប៉ុន្តែប៉ះពាល់ដល់កូន ចំពេាះខ្ញំុស្រាថ្នាំអត់ហាន់ញាំទេខ្លាចកូនរៀនអត់ឆ្លាត់​ (ម្តាយជាអ្នកផឹកកូនជាអ្នកស្រវឹង)
ទាំងអស់នេះជាសារសម្រាប់ឪពូកម្តាយសម័យថ្មីគួរស្វែងយល់នឹងពិចារណា។ សូមធ្វើការសិក្សានិងស្វែងយល់ឲ្យបានច្បាស់លាស់មិននឹងសម្រចចិត្តធ្វើរឿងណាមួយចំពោះកូនៗរបស់លោកអ្នក៕
0 Komentar