កូនខ្ញុំបិតបន្ទះនៅក្បាលនេះ ម៉េចមិនត្រជាក់ខ្លួនចឹង?


បន្ទះបិតក្បាលនេះមិនអាចបញ្ចុះកំដៅកុមារបាននោះទេ។ ការបញ្ចុះកំដៅកូនក្តៅខ្លួនគឺត្រូវអនុវត្តន៍ដូចខាងក្រោម៖
-ប្រេីថ្នាំបញ្ចុះកំដៅត្រឹមត្រូវតាមវេជ្ជបញ្ជា
-ជូតខ្លួន ឬមុជទឹក
-ដោះខោអាវ ឬពាក់អាវស្តេីងៗ
-បេីកកង្ហារ ឬមាសុីនត្រចាក់អោយបន្ទប់មានសីតុណ្ហភាពត្រជាក់។
-ញាុំទឹក ឬបៅអោយបានច្រេីន
-ព្យាបាលមូលហេតុដែលធ្វេីអោយកូនក្តៅខ្លួនដោយពិភាក្សាជាមួយគ្រូពេទ្យ។
-មិនត្រូវក្រឡុំកូនជាមួយភួយ ឬក្រណាត់ក្រាស់ៗនោះទេ។
-មិនត្រូវបញ្រ្ចក់ថ្នាំតាមចិត្តខ្លួនឯង គ្មានម៉ោងច្បាស់លាស់នោះទេ។
ការបិតបន្ទះនេះតែមួយមិនអាចត្រជាក់បាននោះទេ។ វាគ្រាន់ជួយផ្នែកមួយតូចប៉ុណ្ណោះ។ ដូចច្នេះកុំយល់ច្រលំអំពីការប្រេីបន្ទះបិតត្រជាក់នេះ​ថាអាចជួយអោយកុមារបញ្ចុះកំដៅបាន។

ដកស្រង់អត្ថបទទាំងស្រុងពី
បន្ទប់ពិគ្រេាះជំងឺកុមារ វត្តអង្គតាមិុញ
វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
012 484856
Previous
Next Post »
0 Komentar